Cctimesw1140xh150cm copy

កូនស្រីពិធីការិនី កែវ ចាន់និមល ជាសះស្បើយពីជំងឺកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាពក្រុមគ្រួសារអ្នកនាងនិមលកពពុងធ្វើចត្តាឡីស័កនៅអតីតអាំងទែរកុងទីណង់តាល់(The Great Duke)

ភ្នំពេញ៖ ជាក់ស្តែងលទ្ធផលនៅថ្ងៃ១៥មីនានេះ កូនស្រីរបស់ពិធីការិនី កែវ ចាន់និមល បានជាសះស្បើយពីជំងឺកូវីដ១៩។ នេះបើតាមការបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ពិធីការិនី កែវ ចាន់និមល( Chan Keo Nimol) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីកូនស្រីបានជាសះស្បើយពីជំងឺកូវីដ១៩ ពិធីការិនីរូបនេះបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យគ្រ័ចិត្តសម្តេចតេជោ(TYDA)ដែលបានខិតខំប្រឹងប្រែងក្នុងការព្យាបលាជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ និងមានប្រសិទ្ធិភាព។

គួរបញ្ជាក់ថា អ្នកនាងកែវ ចាន់និមល បូករួមទាំងស្វាមី និងកូនស្រីអាយុ១០ឆ្នាំ គឺបានតេស្តរកឃើញវិជ្ជមាន កូវី១៩នៅថ្ងៃទី៩មីនានេះ ។ អ្នកនាងបានឆ្លងជំងឺកូវីដ១៩នេះពីអ្នកដឹកនាំថតស្ពត មានឈ្មោះថាទីតូ ព្រោះកាលអំឡុងថ្ងៃទី២៧ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកនាងបានទៅជួយថតវីដេអូ ដើម្បីចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺកូវីដ១៩ ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង