កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ មីនានេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាបណ្តោះអាសន្ត ក្នុងភូមិសាស្ត្រខេត្តកំពត។ការសម្រេចនេះ គឺបន្ទាប់ពីបុរសអាយុ២៣ឆ្នាំ ជាអ្នករស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មានវិជ្ជមានជំងឺកូវីដ១៩ និងបានទៅចូលរួមពិធីមង្គលការមួយនៅភូមិតំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។