Cctimesw1140xh150cm copy

ខណ្ឌឬស្សីកែវរកឃើញករណីឆ្លងកូវីដ-១៩ថ្មី១ទៀតនៅយប់ថ្ងៃទី១៤មីនានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ខណ្ឌឬស្សីកែវរកឃើញករណីឆ្លងកូវីដ-១៩ថ្មី១ករណីទៀតនៅយប់ថ្ងៃទី១៤មីនានេះ បន្ទាប់ពីធ្លាប់មានករណីវិជ្ជមាន២មកហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អភិបាលខណ្ឌឬស្សីកែវនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

យោងតាមប្រភពពីអភិបាលខណ្ឌ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០:០០នាទី ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ដែលមានទីតាំងនៅផ្ទះជួលគ្មានលេខ ផ្លូវ ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

អ្នកជំងឺជាស្ត្រី អាយុ២៥ឆ្នាំ ហើយបច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ។ រីឯអ្នកដែលពាក់ព័ន្ធមានចំនួន ០៣ នាក់ តម្រូវអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ព្រមទាំងត្រៀមយកសំណាកនៅព្រឹកថ្ងៃស្អែកជាចុងក្រោយអាជ្ញាធរបានសម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង