ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព៍ត៌មាន malaysiakini នៅថ្ងៃនេះបានអោយដឹងថា មានខ្មែរឥស្លាមចំនួន៧៩នាក់បានទៅចូលរួមពិធីបុណ្យសាសនាឥស្លាមដ៏ធំដែលប្រព្រឹត្តនៅក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តព្រះវិហា បានតេស្តរកឃើញភាពវិជ្ជមានវីរុសកូវិដ-១៩ លើកជនជាតិខ្មែរឥស្លាមចំនួន២ បន្ទាប់ពីពួកគេបានត្រឡប់មកពីចូលរួមពិធីបុណ្យសាសនាឥស្លាមប្រទេសម៉ាឡេស៊ី ហើយម៉ាឡេស៊ី គឺជាប្រទេសមួយដែលកំពុងផ្ទុះនូវកូវីដ ១៩។
ក្រោយពីទទួលបានព័ត៌មាននេះ មន្ទីរសុខាភិបាលនានា កំពុងតាមរកជនជាតិឥស្លាមដែលធ្លាប់ទៅចូលរួមបុណ្យសាសនា នៅក្នុងប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានរកឃើញម្នាក់នឹងកំពុងធ្វើតេស្ត និងចំនួន៣នាក់ផ្សេងនៅខេត្តកោះកុងដែលកំពុងធ្វើតេស្តដូចគ្នា។