Cctimesw1140xh150cm copy

CDCឱ្យអ្នកពាក់ព័ន្ធតារាកំប្លែងស្រីអីតទៅធ្វើតេស្តរកកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
តារាកំប្លែង អ្នកនាង សេង ចិន្តា ហៅ ស្រី អីត 

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសឱ្យអ្នកពាក់ព័ន្ធតារាកំប្លែងស្រីអីតទៅធ្វើតេស្ត បន្ទាប់ពីក្នុងក្រុមកំប្លែងនាយពែកមីបានបញ្ជាក់ថា ស្រីអីតមានវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹង បន្ទាប់ពីតារាកំប្លែងដ៏ល្បី អ្នកនាង សេង ចិន្តា ហៅ ស្រី អីត នាងបានឆ្លងជំងឺ Covid-19 នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាកអង្រែក្រោម មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

គួរបញ្ជាក់ថា បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថាស្រីអីតបានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត ក្រុមគ្រូពេទ្យបានទៅយកនាងពីផ្ទះដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ បច្ចុប្បន្នស្រីអីតដែលមានវិជ្ជមានកូវីដ១៩ កំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យយ៉ាងដិតដល់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង