កណ្តាល៖ ផ្សារវិហារសួគ៌ ស្ថិតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី ១២ មីនានេះ ត្រូវបានក្រុមអាជ្ញាធរសម្រេចបិទជាបណ្ដោះអាសន្ន។ការសម្រេចបិទនេះ បន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ បានចូលផ្សារមួយនេះ ហើយដើម្បីសុវត្ថិភាពគឺត្រូវតែបិទសិន។
លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាល ខេត្ដកណ្ដាល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អាជ្ញាធរពិតជាបានបិទ ផ្សារវិហារសួគ៌មែន។ប៉ុន្តែលោកឧត្ដមសេនីយ៍ត្រីមិនបានបញ្ជាក់លំអិតនោះទេ។