កំពង់ធំ៖ អភិបាលខេត្តកំពង់ធំលោក សុខ លូ នៅថ្ងៃទី១៦ មីនានេះ បានប្រកាសលើកពេលនូវកម្មវិធីធំៗបីដែលខេត្តត្រៀមធ្វើនៅពេលខាងមុខឆាប់ៗនេះ។កម្មវិធីទាំងនោះមាន ពិធីអភិសេករូបសំណាកអាចារ្យលាក់ ពិធីអភិសេករូបសំណាកលោកតាក្រហមក និង សង្រ្កាន្តកំពង់ធំឆ្នាំ២០២០។
លោក សុខ លូ បានថ្លែងថា "ទោះបីខេត្តកំពង់ធំយើង មិនទាន់មានអ្នកឆ្លងជំងឺ ដើម្បីCOVID-19 នេះក៏ដោយ តែដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃនេះ រដ្ឋបាលខេត្តសម្រេចលើកពេលសិននូវកម្មវិធីធំៗបីដែលខេត្តត្រៀមធ្វើនៅពេលខាងមុខឆាប់ៗនេះ ហើយលោកអំពាវនាវដល់ប្រជាពលរដ្ឋ យោគយល់ និងអធ្យាស្រ័យ។