ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល នៅថ្ងៃទី ១១ មីនានេះ បានចេញមុខច្រានចោលរូបភាពដែលបានបង្ហោះនៅតាមបណ្តាលសង្គមថា «ជាសពអ្នកស្លាប់ដោយសារកូវីដ»។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា "ម្ចាស់ផេចកុលបុត្រ ស្រុកស្រែ និងផេចផ្សេងៗទៀត ដូចជាប្រមាថមេីលងាយដល់ជនរង្គ្រោះនិងគ្រួសារណាស់ និងធ្វេីឱ្យមានការយល់ច្រលំដល់សាធារណ:ជន អំពីរបៀបនិងការរក្សាសពរងគ្រោះរបស់គ្រូពេទ្យជំនាញរៀបចំថែរក្សាសព "។
គួរបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ ការស្លាប់នេះ បានធ្វើឱ្យកម្ពុជាមានអ្នកស្លាប់សារកូវីដ-១៩ជាលើកដំបូង។
ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N8៕