ភ្នំពេញ៖ លោក ទន់ វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថាមានជនជាតិ ឥស្លាម ចំនួន ១០ នាក់ មានទីលំនៅក្នុងខេត្ត ព្រះវិហា ទើបត្រឡប់មកពីប្រទេស ម៉ាឡេស៊ី ចូលមកកម្ពុជា កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២០ ដោយពួកគាត់បានស្នាក់នៅខេត្ត ព្រះវិហា ៨នាក់ មកស្ទឹងត្រែង ១នាក់ និងទៅខេត្តត្បូងឃ្មុំ ១ នាក់ ។
សូមបញ្ជាក់ថា ការធ្វើតេស នៅខេត្តព្រះវិហារងមាន ២ នាក់ វិជ្ជមានវីរុសកូវិដ 19 ក្រោយពីទទួលបានព័ត៌មាន មន្ទីរសុខាភិបាលខេត្តស្ទឹង ត្រែង បានតាមរកជនជាតិ ឥស្លាម ម្នាក់ដែលមកស្នាក់នៅខេត្តស្ទឹងត្រែង ហើយបានយកមកទុកក្នុងបន្ទាប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីធ្វើតេស្ត។ ចំពោះលទ្ធផល និងទទួលនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ នេះ៕