សៀមរាប៖រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ៩ មីនានេះ បានប្រកាសរកឃើញស្ត្រីមួយរូបផ្ទុកកូវីដ-១៩ នៅឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដោយអ្នកពាក់ព័ន្ធ លទ្ធផលតេស្តអវិជ្ជមានលើកទី១។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបចេញផ្សាយនៅល្ងាចនេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្ត្រីរូបនេះបានបម្រើការងារនៅសណ្ឋាគារជិនយិនថៃ ខេត្តព្រះសីហនុ ហើយបានចេញដំណើរពីខេ្តព្រះសីហនុ នៅថ្ងៃទី ៦ មីនា តាមរថយន្តតាក់ស៊ីមកកាន់ភ្នំពេញ ហើយបន្តធ្វើដំណើរមកកាន់ខេត្តសៀមរាប នៅថ្ងៃទី ៧ មីនា ឆ្នាំ២០២១។