ភ្នំពេញ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក បាយ៉ារិទ្ធ ត្រូវបានប្រកាសថា លោកក៏មានវិជ្ជមានចំពោះកូវីដ-១៩ផងដែរ។នេះបើយោងតាមការប្រកាសរបស់លោកតាមបណ្តាលសង្គមហ្វេសប៊ុក។
លោក ណុប បាយ៉ារិទ្ធផ្ទាល់បានថ្លែងថា «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ»។