Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន អំពាវនាវឱ្យផ្អាក«ការជួបជុំ»ខណៈការឆ្លងកូវីដកើនខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន​ នៅយប់ថ្ងៃទី ៨ មីនានេះ បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសឱ្យផ្អាកការជួបជុំគ្នាសិន។ការអំពាវនាវនេះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មីបានកើនឡើងដល់៤៩នាក់ គិតតែនៅក្នុងខេត្ត ព្រះសីហនុ ភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង។

សម្តេចហ៊ុន សែន បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ដែលបានរីករាលដាលខ្លាំងឡើងថា ស្ថានការណ៍ឆ្លងកូវីដនៅបច្ចុប្បន្នមិនបាកស្មាន ដោយសារមនុស្សពេលនេះក្រសួងសុខាភិបាលមិនទាន់គ្រប់គ្រងបាននៅឡើយ ហើយមិនដឹងថា ជំងឺនេះនៅទីណាខ្លះ។

សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវបន្តរឹតបន្តឹងបន្ថែមទៀតនៃការធ្វើដំណើរឆ្លងខេត្ត ហើយត្រូវព្យាយាមសម្រួលដល់ការដឹកជញ្ជូនទំនិញនានា ដើម្បីបម្រើផ្នែកសេដ្ឋកិច្ច។

សម្រាប់ទីផ្សារ និងរោងចក្រសម្តេច ហ៊ុន សែន មិនប្រកាសឱ្យបិទនោះទេ តែសម្តេចបានអំពាវនាវឱ្យយកចិត្តទុកដាក់ក្នុងការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងប្រទេសកម្ពុជានៅ ថ្ងៃទី ៨ មីនា ឆ្នាំ ២០២១នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-​១៩ ថ្មីចំនួន ៤៩នាក់បន្ថែមទៀត ដែលជាករណីវិជ្ជមានដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។ចំនួននេះ គឺគិតតែរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកណ្តាល។សម្រាប់សម្តេច បានចាត់ទុកសភាពការណ៍នេះមានភាពធ្ងន់ធ្ងរ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង