ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជានាថ្ងៃទី ៨ មីនា ឆ្នាំ ២០២១នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤៩នាក់បន្ថែមទៀត ដែលជាករណីវិជ្ជមានដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។ចំនួននេះ គឺគិតតែរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកណ្តាល។នេះបើតាមសម្តេច ហ៊ុន សែន ថ្លែងសារពិសេសជូនប្រជាពលរដ្ឋនៅយប់ថ្ងៃទី ៨ មីនា ឆ្នាំ២០២១នេះ។
បើតាមសម្តេចហ៊ុន សែន ក្នុងស្ថានភាពបែបនេះ បានចេញបញ្ជាឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញាត្តិ កាន់បន្ថយធ្វើកានៅក្នុង ហើយមកធ្វើការតាមផ្ទះ ដោយតម្រូវឱ្យមនុស្សនៅប្រចាំការបានហើយ។សម្រាប់សម្តេច ស្ថានភាពបែបនេះ ពិតជាអាក្រក់ដោយសារការឆ្លងបានដល់នគរបាល សិល្បៈករសិល្បៈការីផងដែរ។
ចំណែកវិស័យឯកជនវិញ សម្តេចហ៊ុន សែន បានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន និងកាន់បន្ថយបុគ្គលិក និងធ្វើការប្តូរគ្នា ដើម្បីកាន់បន្ថយមនុស្សច្រើននៅតាមផ្លូវ ហើយសម្តេចក៏បានស្នើឱ្យមាតាបិតាទាំងអស់ត្រូវហាមកូនៗកុំចេញក្រៅផ្ទះ ហើយបើចេញសូមគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕