ភ្នំពេញ៖ អ្នកកើតជំងឺកូវីដម្នាក់ បានទៅហូបការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។អ្នកជំងឺរូបនោះជាបុរសជនជាតិខ្មែរ រស់នៅសង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានទៅហួបការក្មួយ នៅកំពង់ចាម។នៅថ្ងៃទី ២៦ កុម្ភៈនេះ បានរកឃើញលើបុរសម្នាក់នេះវិជ្ជមានកូវីដ-១៩។