Cctimesw1140xh150cm copy

រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ចំនួន០២នាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាជ្ញាធរខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២ករណីទៀត លើជនជាតិខ្មែរ និងជនជាតិចិន។

អ្នកជំងឺទាំងពីរនេះរួមមាន៖ ១- បុរសជនជាតិខ្មែរម្នាក់ អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។ ២- បុរសជនជាតិចិនម្នាក់ អាយុ៣៦ឆ្នាំ រស់នៅអាគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២។

បច្ចុប្បន្ននេះ មនុស្សទាំង០២នាក់នេះ បានបញ្ជូនទៅព្យាបាលនៅ មណ្ឌលចត្តាឡីស័កព្រែកព្នៅ ចំណែកឯ កន្លែងស្នាក់នៅទាំង០២ទីតាំងខាងលើ ត្រូវបានបិទមិនអោយមានការចេញចូលជាសាធារណៈឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង