Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

អ្នកជំងឺកូវីដម្នាក់ធ្លាប់ទៅព្រៃវែងញ៉ាំបាយជុំគ្នាជាមួយគ្រួសារ ហើយប្តីជាអ្នករត់PassApp

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្រ្តីជាអ្នកជំងឺកូវីដម្នាក់ធ្លាប់បានទៅញ៉ាំជាមួយគ្រួសារនៅខេត្តព្រៃវែង ហើយប្តីរបស់នាងជាអ្នករត់កង់បីPassApp។ នេះបើយោងតាមរបាយការណ៍ មន្ទីរព័ត៌មានខេត្តព្រៃវែង ដែលចុះផ្សាយដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា គ្រួសារស្ត្រីដែលជាអ្នកជំងឺមានសមាជិកក្នុងផ្ទះប្រហែល ៨នាក់ កូនទី១ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ សាលា ABI បឹងសាឡាង កូនទី២ អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឹងឈូក១ ហើយប្តីអ្នករត់ PassApp មានអាយុ៣៨ឆ្នាំ។

ប្រភពចម្លង ថ្ងៃទី១៩ ស្រ្តីរូបនោះបានទៅញ៉ាំបាយជាមួយមិត្តភ័ក្រធ្វើការនៅ N8 ហើយក្រោយមកមានអាការៈ ស្ងួតក និងគ្រុនក្តៅ (៣៧.៥)។ បើតាមរបាយការណ៍ដដែល ថ្ងៃទី២១ ដល់ ២៤ កំដរម្តាយបង្កើត (លើសឈាម) នៅមន្ទីរពេទ្យកាល់ម៉ែត្រ អគារទូទៅ ”ក” បន្ទប់ ២០២-ថ្ងៃទី២៤ បានជិះ PassApp ពីផ្ទះទៅភូមិជំនិត ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ជូនម្តាយទៅផ្ទះ និងបានញ៉ាំបាយជុំគ្នា ព្រមទាំងជិតខាង) សម្គាល់៖ ពេលញ៉ាំបាយមានក្មួយស្រីអាយុ ១ខួប ៨ខែ ញ៉ាំបាយចានជាមួយ។

សូមបញ្ជាក់ថា បច្ចុប្បន្ន អ្នកពាក់ពន្ធ័នឹងករណីខាងនេះ អាជ្ញារស្រុកពារាំង និងការិយាល័យសុខាភិបាលស្រុក និងខេត្តស្រាវជ្រាវយកមកធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង