ព្រៃវែង៖ ករណីអ្នកជម្ងឺសង្ស័យបញ្ជូនពីស្រុកបាភ្នំមកសំរាកនៅមន្ទីរពេទ្យខេត្តព្រៃវែង ដែលបានដាក់ឲ្យសំរាកដាច់ដោយឡែក និង បានយកសំណាកទាំងពីរនាក់ម្តាយ និងកូន ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ កាលពីថ្ងៃទី ១១ មីនា នាពេលរសៀលថ្ងៃទី ១២ មីនានេះ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា អ្នកជម្ងឺទាំងពីរនាក់ម្តាយនិងកូន មិនមានវត្តមាន COVID -19 ទេ។នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ស៊ីស៊ីថាមស៍។