Cctimesw1140xh150cm copy

អ្នកមិនសហការជាមួយអាជ្ញាធរហើយបង្កហានិភ័យដល់សង្គមអាចជាប់ពន្ធនាគារឬពិន័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ 

ភ្នំពេញ៖ ប្រសិនបើបុគ្គលណាម្នាក់ដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឱ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ចនឹងត្រូវជាប់ពន្ធនាគារ ឬពិន័យជាប្រាក់។នេះបើយោងតាម មាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ប្រសិនបើបុគ្គលណាម្នាក់ដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឱ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ដែលអំពើនេះជាអំពើល្មើសនឹងបទប្បញ្ញត្តមាត្រា៤៤ ហើយប្រសិនបើមានសកម្មភាពបំពានច្បាប់ផ្សេងៗទៀត បុគ្គលនោះនឹងត្រូវទទួលទោសតាមច្បាប់ផ្សេងៗទៀតផងដែរ។

មាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បានចែងថា៖ «រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូន អាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ១ ០០០ ០០០ (មួយលាន) រៀល»។

ការរំពឹកច្បាប់នេះឡើង គឺបន្ទាប់ពីកម្ពុជាកំពុងរងការវាយប្រហារដោយកូវីដ-១៩សាជាថ្មីដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ការផ្ទុះឡើងវិញនៃកូវីដ-១៩នេះ ក្រោយពីក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវីរុសលើកស្រ្តីជាជនជាតិចិនម្នាក់ និងបានចម្លងតៗគ្នាចូលក្នុងសហគមន៍។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញសារមួយនៅថ្ងៃទី២០កុម្ភៈនេះដោយបញ្ជាក់ថា កាលពីថ្មីៗនេះ មានជនជាតិចិនមួយចំនួនតូចដែលបានចូលមកប្រទេសកម្ពុជា ដោយបានចាកចេញពីសណ្ឋាគារចត្តាឡីស័កដោយខុសច្បាប់ ហើយបានចេញទៅក្រៅ។ ហើយមានពលរដ្ឋចិនមួយចំនួនតូចនៅកម្ពុជា បានលាក់ខ្លួននិងគេចខ្លួន បន្ទាប់ពីដឹងថាខ្លួនមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង