ភ្នំពេញ៖ប្រទេសកម្ពុជានឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលជាការសម្រសម្រួលរបស់អង្គការសុខាភិបាលពិភពលោក។នេះបើយោងតាមការអះអាងរបស់លោកស្រី លី អាយឡែន តំណាងអង្គការសុខាភិបាលពិភពលោកប្រចាំកម្ពុជា(WHO)។
លោកស្រី លី អាយឡែន បានចាត់ទុកដំណឹងនេះជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ។ប៉ុន្តែចំពោះវ៉ាក់សាំងមកពីប្រទេសណា លោកស្រី លី អាយឡែន មិនបានបញ្ជាក់លំអិតនោះទេ ដោយលោកស្រីអះអាងថា គ្រប់វ៉ាក់សាំងទាំងអស់មុននឹងដាក់ឱ្យប្រាស់ប្រាស់ គឺបានឆ្លងកាត់ការពិសោធន៍ និងធ្វើតេស្តសាកល្បងជាច្រើនដំណាកកាល និងបានអនុវត្តទៅតាមបទបញ្ជាត្តិមុននឹងដាក់ឱ្យប្រើប្រាស់ផងដែរ។
បើតាមលោកស្រី លី អាយឡែន មេរោគកូវីដ១៩អាចប៉ះពាល់ដល់ប្រជាជនមួយណាក៏បាន ហើយពុំមានភស្តុតាងណាមួយដែលបញ្ជាក់ថា ពលរដ្ឋកម្ពុជាមានប្រព័ន្ធភាពសុំានឹងកូវីដ១៩នោះទេ។ កូវីដ១៩មិនទាន់ទៅណាឆ្ងាយនោះឡើយ ដោយយើងអាចជៀសវាងការឆ្លងរាលដាលទ្រង់ទ្រាយធំបាន តាមរយៈការរួមគ្នាអនុវត្តវិធានការការពារសុខាភិបាល។
តំណាង WHO បានសង្កត់ធ្ងន់ថា បច្ចុប្បន្នវ៉ាក់សាំងប្រឆាំងកូវីដ-១៩មិនអាចផលិតបានទាន់តម្រូវការនោះទេ ដូច្នេះលោកស្រីបានស្នើសុំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលដល់វេនត្រូវចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងដោយកុំមានការព្រួយបារម្ភ។តែប្រសិនបើមិនទាន់ដល់ពេលទេ សូមឱ្យរង់ចាំពេលក្រោយ៕