ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈនេះ បានបញ្ជាក់ពីការរកឃើអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន១៣នាក់ថែមទៀតក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។
បើតាមសម្តេចចំនួននេះ អាចនឹងកើនឡើងបន្ថែមទៀត ខណៈនៅសំណាកជាច្រើនមិនទាន់បានធ្វើតេស្តរកកូវីដអស់។ជាមួយគ្នានេះសម្តេច បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានគម្រោងរៀបចំពិធីមង្គលការ សុំឱ្យពន្យាពេល ឬកាត់បន្ថយចំនួនភ្ញៀវ។ហើយនឹងប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។