Cctimesw1140xh150cm copy

អាមេរិកបដិសេធថា មិនបាន «ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» របស់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy មានវត្តមាននៅក្នុងសវនាការកាត់ក្តីលោក កឹម សុខា។

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក W. Patrick Murphy បានច្រានចោលចំពោះការចោទប្រកាន់ថា អាមេរិកជ្រៀតជ្រែកចូលក្នុងអភិបាលកិច្ចរបស់ប្រទេសកម្ពុជា ហើយទូកអាមេរិកចោទទៅព្រះរាជអាជ្ញាកម្ពុជាថា បានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើង ទាក់ទងនឹងសហរដ្ឋអាមេរិក។

លោក W. Patrick Murphy បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៣ ពាន់លានដុល្លា ដល់ប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ដោយរួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។កម្មវិធីទាំងនោះ គឺសម្រាប់គណបក្សនយោបាយទាំងអស់ ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាល។

បើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដដែរ រដ្ឋាភិបាលរបស់លោកបានបញ្ជាក់ច្បាស់ហើយថា សហរដ្ឋអាមេរិកមិនដែលចង់ជ្រៀតជ្រែកក្នុងអភិបាលកិច្ចរបស់ប្រទេសកម្ពុជាទេ ហើយអាមេរិកគោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

ទាក់ទងនឹងសំណុំរឿងលោកកឹម សុខា វិញ លោក W. Patrick Murphy បានអះអាងថា សហរដ្ឋអាមេរិកកំពុងតាមដានសវនាការកាត់ក្តីលោក កឹម សុខាយ៉ាងដិតដល់ ហើយដំណើរការនេះអាចមានបច្ច័យទៅលើនិតិរដ្ឋ និងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ នៅកម្ពុជា និងសម្រាប់ទំនាក់ទំនងអន្តរជាតិ របស់ប្រទេសកម្ពុជា។

លោក W. Patrick Murphy ថ្លែងថា “ យើងរីករាយនឹងឃើញថា សិទ្ធិនយោបាយរបស់លោកត្រូវបានគេប្រគល់ឲ្យលោកវិញ ហើយយើងសង្ឃឹមផងដែរថា ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងដំណើរការនយោបាយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសមួយដែលជាប់ពាក់ព័ន្ធជាមួយនឹងសំណុំរៀងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។បច្ចុប្បន្នលោក កឹម សុខា តុលាការកំពុងបើកសវនាកាកាត់ទោសតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា អាមេរិក
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង