Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ពីរករណីទៀតនៅកំពង់ចាម

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ មីនានេះ បានប្រកាសឱ្យដឹងថា បុរសចំណាស់ជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និង ស្ត្រីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ (ជាប្តី-ប្រពន្ធ) ជាអ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានករណីវិជ្ជមានCovid-19 ។

ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថាលទ្ធផលនៃពីការពិនិត្យ របស់អ្នកដំណើរដែលនៅសេសសល់តាមនាវា Viking Cruise Journey ដែលបានយកសំណាកសរុបចំនួន៥៩នាក់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅវេលាម៉ោង២១:០០នាទី នៅថ្ងៃដដែលលទ្ធផលបានបង្ហាញថា បុរសជនជាតិអង់គ្លេសអាយុ ៧៣ឆ្នាំ(ជាស្វាមី) និងស្ត្រីចជនជាតិអង់គ្លេសអាយុ ៦៩ឆ្នាំ(ជាភរិយា) វិជ្ជមានកូវីដ១៩។

ជាសរុបអ្នកដំណើរជនជាតិអង់គ្លេស វិជ្ជមានកូវីដ១៩គឺចំនួន៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់ចំនួន៦៤នាក់។

បច្ចុប្បន្ន មន្ទីរសុខាភិបាលកំពង់ចាម បានយកបុរសនិងស្រ្តីជនជាតិអង់គ្លេសដែលមានវិជ្ជមានកូវីដទាំងពីរនាក់នោះ មកដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមរួចហើយ ដើម្បីព្យាបាល និងតាមដានសុខភាពពួកគាត់។ រីឯអ្នកដំណើរ៦១នាក់ផ្សេងទៀត ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវយកមកដាក់ដោយឡែកនៅកន្លែងសមរម្យលើគោក ដើម្បីតាមដានសុខភាព។

ចំពោះគូស្វាមីនិងភរិយាជាតិអង់គ្លេសដែលជាអ្នកដំណើរតាមនាវាមានវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឱ្យនៅចត្តាឡីស័កនៅទីចំណតទន្លេនៃទីរួមខេត្តកំពង់ចាម តាំងពិថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ក្នុងរយៈពេល១៤ថ្ងៃ។

ក្រុមការងារក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ និងមន្ទីរសុខាភិបាលខេត្តកំពង់ចាមរួមសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរខេត្តកំពង់ចាម អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងភាគីពាក់ព័ន្ធកំពុងតែយកចិត្តទុកដាក់ក្នុងការអនុវត្តកិច្ចការងារបន្តទៀត ហើយក្រសួងនឹងបន្តជម្រាបជូនសាធារណជន នូវបច្ចុប្បន្នភាពហេតុការណ៍ថ្មីៗបន្ថែមទៀត ប្រសិនបើមាន៕





ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង