ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងមិនបិទពិធីមង្គលការ ពិធីជួបជុំ និងមិនទាន់ប្រកាសអោយបិទសាលារៀន នោះទេ។តែទទូចអោយអនុវត្តមតាមវិធីបីការពារ បីកុំ និង ត្រូវតែអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាដាច់ខាត។នេះបើយោងតាមការប្រកាសឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២០ កុម្ភៈនេះ ក្នុងសេចក្តីថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាសាធារណៈ។
សម្តេច ហ៊ុន សែន បានទទូចអោយអនុវត្តមតាមវិធី បីការពារ បីកុំ និងត្រូវតែអនុវត្តតាមវិធានសុវត្ថិភាព របស់ក្រសួងសុខាភិបាល។ការប្រកាសរបស់សម្តេចនេះ គឺក្នុងរយះពេលតែ១០ម៉ោងមានឆ្លងក្នុងសហគមចំនួន ៣២ករណី ។ ការផ្ទុះនេះចាប់ផ្តើមពីចំនុចនៅក្លឹប N8 ដោយសារតែមានអ្នកដែលចង់ចេញទៅក្រៅប្រទេសហើយបានស្នើរសុំវិញ្ញាបនប័ត្រពិនិត្ររកខូវិដ ១៩។
សម្តេច បានចាត់ទុកថានេះជាករណីឆ្លងសហគមទ្រង់ទ្រាយធំលើកទី៣ ករណីឆ្លងសហគមលើកទី១ គឺព្រឹត្តិការណ៍៣ វិច្ឆកា លើកទីពីរ ព្រឹត្តិការណ៍ ២៨ វិច្ឆិការ និងលើកទីបីគឺ ២០កុម្ភៈ ៕