ភ្នំពេញ៖ក្រុមហ៊ុន “CART TIRE CO., LTD” បានបោះទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងប្រទេសកម្ពុជា។
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា "គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន “CART TIRE CO., LTD” គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង"។
ក្រុមហ៊ុន “CART TIRE CO., LTD” នេះ មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕