Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន នឹងទៅរទស្សនកិច្ចនៅរដ្ឋធានីក្រុងប៉េកាំង និងគ្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំចិន

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងធ្វើដំណើរទៅទីក្រុងប៉េកាំងនៅរសៀលថ្ងៃនេះ ដើម្បីជួបជាមួយមន្រ្តីចិនសាកសួរពីសុខទុក្ខរបស់ក្រុមនិស្សិត ក៏ដូចជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសចិន ជាពិសេសនៅក្រុងអ៊ូហាន។ ដំណើរទៅកាន់ក្រុងប៉េកាំងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលចិនមិនអាចរៀបចំឱ្យសម្តេចទៅកាន់ក្រុងអ៊ូហានបាន ព្រោះតែមេរោគកូរ៉ូណាកំពុងរាលដាលខ្លាំងនៅទីនោះ។

តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃព្រឹកថ្ងៃពុធនេះ សម្តេចហ៊ុន សែន បានសរសេរថា៖«ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកមិញនេះ ខាងរដ្ធាភិបាលចិនបានអនុញ្ញតឱ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួសមជាមួយភាគីមិត្តចិននឹងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងអ៊ូហាន ក៏ដូចជានៅទូទាំងប្រទេសចិន»។

កាលពីយប់ថ្ងៃអង្គារ ក្រសួងការបរទេសចិនបានជូនដំណឹងមកសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយបានបញ្ជាក់ថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេចទៅកាន់ទីក្រុងអ៊ូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឱ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ។ ម្យ៉ាងវិញទៀត ក្រុមនិស្សិតខ្មែរដែលស្នាក់នៅទីក្រុងអ៊ូហាន ក៏មិនត្រូវបានអនុញ្ញាតចេញក្រៅពីទីកន្លែងរស់នៅបានដែរ។ ដូច្នេះហើយក៏បានបង្វែរឱ្យសម្តេចនាយករដ្ឋមន្រ្តីបានអញ្ជើញទៅកាន់ទីក្រុងប៉េកាំងវិញ។

បើទោះបីមិនអាចទៅដល់ក្រុងអ៊ូហានដូចបំណងក្តី ប៉ុន្តែសម្តេចប្រមុខរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ក្រុមនិស្សិតដែលកំពុងស្នាក់នៅ និងសិក្សានៅទីនោះ។ សម្តេចនាយករដ្ឋមន្រ្តីបានផ្ញើសារដល់ក្រុមនិស្សិតទាំងនោះ និងប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសចិនទាំងអស់ឱ្យចៀសផុតពីជំងឺដែលកើតចេញពីមេរោគរាតត្បាតកូរ៉ូណាថ្មីនេះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង