ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ មីនានេះ បានប្រកាសរកឃើញអ្នកឆ្លងខូវីដ-១៩មួយករណីទៀតនៅក្នុងខេត្តកំពង់ចាម។អ្នកឆ្លងនោះជាស្ត្រីជនជាតិអង់គ្លេសមានវ័យ៦៥ឆ្នាំ បានជិះយន្តហោះពីប្រទេសអង់គ្លេសហើយបានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី២ មីនា ហើយបានជិះទូកមកពីប្រទេសវៀតណាមមកឈប់នៅខេត្តកំពង់ចាម ហើយត្រូវបានអាជ្ញាធរខ្មែររកឃើញថា បានឆ្លងនូវខូវីដ-១៩។នេះបើយោងតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ថ្លែងក្នុងន្និសីទសារព័ត៌ មានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រទេសកម្ពុជាមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ។ទូទាំងប្រទេសកម្ពុជា បានធ្វេីតេស្តសសរុបទាំងអស់ចំនួន ៤៨២ករណី
ការរកឃើញអ្នកឆ្លងបន្ថែមនេះ ធ្វើឱ្យចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅប្រទេសកម្ពុជាបន្តកើនឡើងរហូតដល់២នាក់។ បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងព្យាយាមព្យាបាលអ្នកជំងឺប្រកបដោយភាពទទួលខុសត្រូវក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច។