Khmer suport khmer cc time

ការបិទម៉ាតថៃ 7-Eleven នៅកម្ពុជា គឺជា«ជោគជ័យ»នៃស្មារតីជាតិនិយមរបស់ខ្មែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ម៉ាត 7-Eleven បិទនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនថៃ CP All បានប្រកាសបិទដំណើរការម៉ាត 7-Eleven ទាំងស្រុងនៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ តទៅ។ការបិទនេះ ត្រូវបានអ្នកជំនាញពាណិជ្ជកម្មចាត់ទុក គឺជាភាពជោគជ័យនៃស្មារតីជាតិនិយមរបស់ខ្មែរ ក្រោយថៃបើកការឈ្លានពានដែនអធិបតេយ្យជាតិកម្ពុជាជាថ្មី។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការដួលរលំរបស់ម៉ាត 7-Eleven ដោយសារស្មារតីជាតិនិយមរបស់ខ្មែរបានធ្វើពហិការ គឺជាជោគជ័យមួយ ខណៈជាសញ្ញាល្អសម្រាប់ឱ្យផលិតផលក្នុងស្រុក ក៏ដូចជាអ្នកវិនិយោគមកពីប្រទេសផ្សេងៗ ចាប់យកឱកាសវិនិយោគនៅប្រទេសកម្ពុជា។

បើតាមអ្នកជំនាញរូបនេះ បន្តថា បើសិនជាគ្មានការឈ្លានពានពីថៃ និងគ្មានការធ្វើពហិការផលិតផលថៃទេ ការបិទផ្សារម៉ាត 7-Eleven ដែលមានសាខាច្រើន គឺជាសញ្ញាមិនល្អ ព្រោះវាជាជោគជ័យមួយសម្រាប់ស្មារតីជាតិនិយមរបស់ខ្មែរយើង។ លោកចាត់ទុកថា ជាសញ្ញាល្អមួយសម្រាប់ឱ្យផលិតផលក្នុងស្រុក ក៏ដូចជាអ្នកវិនិយោគមកពីប្រទេសផ្សេងៗ ក្នុងការចាប់យកឱកាសនៅប្រទេសកម្ពុជាយើង។

អ្នកឧកញ៉ា លឹម ហេង បានមើលឃើញថា អ្នកវិនិយោគក្នុងស្រុក និងសហគ្រាសធំ តូច និងមធ្យមកម្ពុជា បានចាប់យកឱកាសតាំងពីពេលថៃបិទព្រំដែនកម្ពុជា-ថៃបានតែពីរ-បីខែមកម្ល៉េះ ដែលធ្វើឱ្យសហគ្រាសធំ តូច និងមធ្យមរបស់យើងបានរឹងមាំ និងរីកចម្រើនពេញទីផ្សារដូចសព្វថ្ងៃនេះ។ SME កម្ពុជានឹងសម្លឹងមើលទីផ្សារអាស៊ាន ក៏ដូចជាទីផ្សារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗដែលកម្ពុជាយើងមាន៕

Khcct banner

អត្ថបទទាក់ទង