សៀមរាប៖ ក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរលេងកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនសរុបប្រមាណ ១៩៩,៩០៦ នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១៩១,៥១០ នាក់។ភ្ញៀវទេសចរបរទេស មានចំនួន ៨,៣៩៦ នាក់។នេះបើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប។
យោងតាមរបាយការណ៍ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៥០,២៣២ នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋ មានចំនួនប្រមាណ ៤៥,៨៣០ នាក់ និង មានភ្ញៀវទេសចរបរទេស មានចំនួន ៤,៤០២ នាក់។ចំណែក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ១៤៩,៦៧៤ នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១៤៥,៦៨០ នាក់ និងមាន ភ្ញៀវទេសចរបរទេស មានចំនួន ៣,៩៩៤ នាក់។