Khmer suport khmer cc time

ស្នងការរងនគរបាលខេត្តកំពតនិងបក្ខពួក សរុប៧នាក់ ត្រូវឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធគ្រឿងញៀងជិត១តោននៅខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ស្នងការរងនគរបាលខេត្តកំពត លោក ហួ យ៉ៃ  និងបក្ខពួក ៧ នាក់ ត្រូវបានតុលាការសាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ពាក់ព័ន្ធគ្រឿងញៀងជិត១ តោន នៅខេត្តព្រះសីហនុ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ។ជនជាប់ចោទទាំង៧នាក់នោះមាន ជនជាតិខ្មែរចំនួន៤នាក់ និងជនជាតិឡាង៣ នាក់។ក្នុងនោះ ក៏មានលោក ហួ យ៉ៃ ស្នងការរងនគរបាលខេត្តកំពត។

យោងតាមសេចក្តីប្រកាសព័ត៌មាន លោក ហួ យ៉ៃ ស្នងការរងនគរបាលខេត្តកំពត និងបក្ខពួក១០នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួន កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ទម្ងន់ ៨៧៤ គីឡូក្រាម) កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង សម្អាតប្រាក់ ប្រព្រឹត្តនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ជនជាប់ចោទទាំង ៧នាក់ ១/ឈ្មោះ SONEYASAO ON ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឡាវ, ២/ឈ្មោះ SISOUPHANH KHAMDY ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ, ៣/ឈ្មោះ PHAVONG NGAM SANTIXAY ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ, ៤/ឈ្មោះ លោក ហួ យ៉ៃ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ, ៥/ឈ្មោះ ថែន ទូច ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ, ៦/ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និង ៧/ឈ្មោះ ហួរ ច័ន្ទវិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។

ក្រៅពីរកឃើញគ្រឿងញៀងជិត១ តោន អាជ្ញាធរក៏បានចាប់បាន សម្ភារៈផ្សេងៗទៀតមានជាអាទិ៍ អាវុធខ្លី ១ដើម, គ្រាប់អាវុធវែង-ខ្លី, ទូរសព្ទដៃ, រថយន្ត, ម៉ូតូ និងថង់ច្រកគ្រឿងញៀនមួយចំនួន ដែលបម្រើឱ្យសកម្មភាពល្មើសខាងលើ។តុលាការនឹងបន្ត ចាត់ការបន្តតាមនីតិវិធី និង បានសម្រេចឃាត់ទុកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន ដែលមានតម្រុយសង្ស័យថាជាទ្រព្យសម្បត្តិ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសសម្អាតប្រាក់៕





Khcct banner

អត្ថបទទាក់ទង