ភ្នំពេញ៖ វេទិកាពិភាក្សាទី២ ជាវេទិកាថ្នាក់រដ្ឋមន្រ្តីស្តីពីរដ្ឋាភិបាលឌីជីថល ក្រោមប្រធានបទស្តីពី «ការជំរុញការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសាធារណៈប្រកបដោយភាពធន់ បរិយាបន្ន និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ» ដើម្បីផ្លាស់ប្តូរពីការអនុវត្តតាមប្រព័ន្ធឌីជីថល ឬ “Doing digital” ឱ្យក្លាយទៅជារដ្ឋាភិបាលឌីជីថលពេញលេញ។
វេទិកានេះ ដោយមានការអញ្ជើញចូលរួមរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា និងមានការធ្វើបទបង្ហាញដោយ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
វេទិកានេះផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure - DPI) ការធានាឱ្យមានអន្តរប្រតិបត្តិការ អត្តសញ្ញាណឌីជីថល ការសម្របខ្លួននឹងការប្រើប្រាស់ថ្នាលឬសេវាសាធារណៈឆ្លងដែន និងការប្រើប្រាស់បញ្ញាសប្បនិម្មិតក្នុងវិស័យសាធារណៈដោយការទទួលខុសត្រូវ៕