ចិន៖ក្រុមអ្នកជំនាញអន្តរជាតិនៃអង្គការសុខភាពពិភពលោកបានធ្វើដំណើរចេញពីហឹង្ហបុរីទៅដល់ក្រុងវូហានប្រទេសចិន កាលពីថ្ងៃទី១៤ខែមករា ដើម្បីស្វែងរកប្រភពវីរុសកូវីដ-១៩។
សមាជិកចំនួន១៣នាក់នៃក្រុមអ្នកជំនាញអន្តរជាតិ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ បានធ្វើដំណើរតាមយន្តហោះពីហឹង្ហបុរីទៅដល់ក្រុងវូហានប្រទេសចិន ហើយនឹងរួមជាមួយសហការីចិនធ្វើការសិក្សាស្រាវជ្រាវអំពីប្រភពដើមនៃវីរុសកូវីដ១៩។ ក្រៅពីនេះមានសមាជិកពីរនាក់ទៀតនៅតែស្នាក់នៅសិង្ហបុរីដោយសារលទ្ធផលវិជ្ជមាននៃការធ្វើតេស្ត IgM។នេះបើតាមប្រសាសន៍លោកTedros អគ្គនាយកអង្គការសុខភាពពិភពលោក។
លោកTedros បានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការហេតុការណ៍កើតជាបន្ទាន់នៃអង្គការសុខភាពពិភពលោកថា សមាជិកដែលទៅដល់ក្រុងវូហាននឹងធ្វើចត្តាឡីស័ករយៈពេល ២ សប្តាហ៍ ក្នុងអំឡុងពេលនេះពួកគរនឹងបំពេញការងារជាមួយសហការរីចិនតាមអនឡាញ។ក្រោយពីបញ្ចប់ចត្តាឡីស័ក ពួកគេនឹងបន្តធ្វើការងារនៅកន្លែងជាក់ស្តែងរយៈពេល២សប្តាហ៍ទៀត។
លោកTedrosបានរំលឹកឡើងវិញថា សាមគ្គីភាពជាស្នូលនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ លោកបានដាស់តឿនប្រទេសនានាផ្តោតសំខាន់លើបរិវេណរីករាលដាលដែលមានហានិភ័យខ្ពស់ ព្រមនិងបន្តវាយតម្លៃប្រសិទ្ធភាពនិងផលប៉ះពាល់នៃវិធានការបង្ការនិងគ្រប់គ្រង៕ អត្ថបទ៖ Cri ccfr