ភ្នំពេញ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី៥ មីនានេះ បានរកឃើញអ្នកប៉ះពាល់ជាមួយជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ជាង ៤០នាក់ ហើយអាជ្ញាធរបានតំរូវឱ្យគេនៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និង តាមដានសុខភាព។នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
បើតាមប្រភពដដែល បានបញ្ជាក់ថា អ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។
សូមបញ្ជាក់ថា ជនជាតិជប៉ុនដែលផ្ទុក Covid-19 ជាអ្នកធុរកិច្ចគាត់បានធ្វើណើរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញហើយរកឃើញវិជ្ជមាននៅទីនោះ ។