ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជ្រើសរើសក្រុមគ្រូពេទ្យចំនួន៣០០០នាក់ទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ សម្រាប់ឆ្នាំ២០២១ ។គម្រោងនេះត្រូវបានប្រកាសឡើងដោយសម្តេចហ៊ុន សែន ថ្លែងក្នុងពិធីការថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ ( សហគមន៍ ២៨ វិច្ឆិកា ) និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
បើតាមសម្តេច ហ៊ុន សែន គ្រូពេទ្យទាំង៣០០០នាក់ដែលគ្រោងជ្រើសរើសនេះ គឺជាក្រុមគ្រូពេទ្យដែលហ៊ានប្រឈមមុខក្នុងការប្រឡូកក្នុងកូវីដ-១៩ ហើយរដ្ឋាភិបាលនឹងត្រៀមជ្រើសរើសបន្ថែមទៀតនៅពេលស្ថានការណ៍កូវីដ-១៩ត្រូវការ។