Cctimesw1140xh150cm copy

ជប៉ុន៖បុរសជនជាតិជប៉ុន ពិតជាមានផ្ទុកមេរោគ Covid-19 ពិតប្រាកដមែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ភាគីជប៉ុនថា បុរសជនជាតិជប៉ុន ពិតជាមានផ្ទុកមេរោគ Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន។នេះបើតាមការអះអាងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ក្រសួងសុខាភិបាលបានទទួលព័ត៌មានច្បាស់លាស់ហើយពីខាងភាគីជប៉ុនថា បុរសជនជាតិជប៉ុន ពិតជាមានផ្ទុកមេរោគ Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន ហើយបច្ចុប្បន្នក្រសួង និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយ តម្លាភាពបំផុត ដើម្បីជៀសវាងការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក។

លោករដ្ឋមន្រ្តីបានបន្ថែមថា នៅពេលនេះក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកដែលមានទំនាក់ទំនង និងនៅក្បែរបុរសជនជាតិជប៉ុននោះ ដើម្បីធ្វើការត្រួតពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

សូមបញ្ជាក់ថា បុរសជប៉ុនដែលផ្ទុកខូវិដ ១៩ បានស្នាក់នៅកម្ពុជាយ៉ាងតិចណាស់ចំនួន៥ថ្ងៃ មុនចាកចេញនៅថ្ងៃទី ៣ ខែមីនា ។ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន បានអោយដឹងថា បុរសជនជាតិជប៉ុន ដែលមិនបង្ហាញអត្តសញ្ញាណនោះ គឺបានរស់នៅកម្ពុជាយ៉ាងតិចណាស់ចំនួន ៥ថ្ងៃ គឺចូលមកកម្ពុជា នៅថ្ងៃទី ២៨ ខែ កុម្ភៈ និង ចាកចេញពីព្រលានយន្តហោះខេត្តសៀមរាប នៅថ្ងៃទី ៣ ខែមីនា ។

នៅក្នុងអម្លុងពេលស្នាក់នៅកម្ពុជាបុរសជនជាតិជប៉ុន អាយុជាង ៤០ឆ្នាំ រូបនោះក៍បានទៅពិនិត្រជំងឺនៅមន្ទីរពេទ្យនៅស្រុកខ្មែរដែរ តែមិនបានបង្ហាញឈ្មោះមន្ទីរពេទ្យនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង