Cctimesw1140xh150cm copy

រដ្ឋាភិបាលបញ្ចេញរថយន្តកងទ័ព៧០គ្រឿងទាំងយប់ទៅច្រកព្រំដែនថៃ ដើម្បីត្រៀមដឹកពលករមកពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋាភិបាលបញ្ចេញរថយន្តកងទ័ព៧០គ្រឿងទៅច្រកព្រំដែនថៃ។

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា នៅព្រលប់ថ្ងៃទី ២០ ធ្នូនេះ បានសម្រេចបញ្ចេញរថយន្តកងទ័ពរចំនួន៧០គ្រឿងទៅតាមព្រំដែនចំនួន៣ដែលនៅជាប់ជាមួយប្រទេសថៃ ការពារក្នុងករណីពលរដ្ឋខ្មែរភ័យខ្លាចការឆ្លងកូវីដ-១៩នៅប្រទេសថៃហើយសម្រកចូលមកកម្ពុជា។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ផ្ញើសារពិសេសបន្ទាន់មួយជូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃ។ក្នុងសារនោះសម្តេច បានអះអាងថា រដ្ឋាភិបាលកម្ពុជាបានសម្រេច បញ្ចេញរថយន្តកងទ័ពចំនួន៧០គ្រឿង ទៅតាមច្រកព្រំដែនចំនួន៣ដែលជាប់ជាមួយប្រទេសថៃ។

បើតាមសម្តេច ច្រកព្រំដែនទាំង៣នោះមាន៖ ច្រកអូស្មាច ច្រកប៉ោយប៉ែត ច្រកដូង។ច្រកទាំង៣នេះ ជាច្រកដែលក្រសួងសុខាភិបាលត្រៀមខ្លួនក្នុងករណីពលរដ្ឋខ្មែរដែលជាពលរដ្ឋសម្រុកចូលមកកម្ពុជាវិញ ដោយសារភាពភ័យខ្លាចនិងការឆ្លងក្នុងសហគមន៍របស់ប្រទេសថៃ។

សម្តេចបានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធត្រូវគ្រប់គ្រងឱ្យបាននៅពេលដែលពលរដ្ឋខ្មែរសម្រកចេញពីថៃ ដោយមិនត្រូវអនុញ្ញាតឱ្យពលរដ្ឋដើរឃ្លាតឆ្លាយពីការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលបានទេ ហើយត្រូវពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។

គួរបញ្ជាក់ថា ក្នុងខេត្តសាមុតសាខនប្រទេសថៃក្នុងពេលថ្មីៗនេះ កំពុងផ្ទុះកូវីដ១៩សារជាថ្មី ដែលបានរកឃើញមានករណីឆ្លងជាង៥០០នាក់ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។ក្រសួងសុខាភិបាលបានដាក់នូវសេចក្តីណែនាំបន្ទាន់ ដើម្បីការពារការចម្លងកូវីដបន្តជាយថាហេតុនៅខេត្តសាមុតសាខននៃប្រទេសថៃ មកកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង