ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ មីនា ឆ្នាំ២០២០នេះ កម្មករ កម្មការិនីប្រមាណជាង១ម៉ឺន៨ពាន់នាក់បានបាត់បង់ការងារ ដោយសារតែការបិទរោងចក្រ។នេះបើតាមការអះអាងរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមសម្តេច បច្ចុប្បន្នកម្មករទាំងអស់នោះ បានទទួលការជួយសង្រ្គោះតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញនៅពេលកន្លងមក ដោយក្នុងនោះថៅកែរោងចក្រចេញ៤០ភាគរយ និងរដ្ឋចេញ២០ភាគរយ ដើម្បីជួកម្មករ។
ជាមួយគ្នា នៅខេត្តរៀមរាបក៏មានសណ្ឋគារបិទចំនួន៣ ដែលប៉ះពាល់ដល់កម្មករប្រហែល៣ពាន់នាក់ផងដែរ។