ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងការងារ នៅថ្ងៃទី៣ ខែមីនានេះ បានចុះទៅពិនិត្យនៅរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌី ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ផ្លូវ ជាតិលេខ៦ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីទទួលបានការរាយការណ៍ថា មានកម្មករនិយោជិត១៩នាក់ក្នុងរោងចក្រនេះមានការដួលសន្លប់កាលពីរសៀលម៉ោង៣ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បច្ចុប្បន្ននេះ កម្មករត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមុខកំពូល និងមន្ទីរពេទ្យគុយវែត។លោកថា រោងចក្រស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌីនេះជារោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងសំភារៈបន្ទាប់បន្សំ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងលម្អិតពីលទ្ធផលនៃការអង្កេតតាមក្រោយ ប៉ុន្តែយ៉ាងណាលោកថា ការចុះពិនិត្យភ្លាមៗគឺជាការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី និងប្រមុខរាជរដ្ឋាភិបាល ចំពោះសុខសុវត្ថិភាពរបស់កម្មករនិយោជិត៕