681 ezgif.com resize
Swift cc time

«លោកគ្រូ អ្នកគ្រូ»ភៀសសឹក បន្តរៀបចំបង្រៀនសិស្សានុសិស្សដែលកំពុងភៀសសឹក នៅវត្តប្រាសាទគោកចក

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ សិស្សានុសិស្សដែលសឹកមកស្នាក់នៅវត្តប្រាសាទគោកចកពីថ្នាក់ទី១ ដល់ថ្នាក់ទី១១ ត្រូវបានលោកគ្រូ អ្នកគ្រូបន្តបង្រៀប នៅមណ្ឌលសុវត្ថិភាពវត្តប្រាសាទគោកចក និងនៅវិទ្យាល័យ ហ៊ុន សែន សៀមរាប នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ស្ថានភាពសិស្សានុសិស្សច្រើនក្នុងតំបន់សុវត្ថិភាពវត្តប្រាសាទគោកចក លោកគ្រូ អ្នកគ្រូដែលបានភៀសសឹក បានរៀបចំបង្រៀនដល់សិស្សានុសិស្សដែលបានកំពុងភៀសសឹកមកស្នាក់នៅទីតាំងសុវត្ថិភាពនៅវត្តប្រាសាទគោកចក ដោយបែងចែកសិស្សានុសិស្ស និងការបង្រៀនទៅតាមពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ ដោយឡែក ថ្នាក់ទី៧ ដល់ទី១១ បានទៅសិក្សានៅវិទ្យាល័យ ហ៊ុន សែន សៀមរាប ដែលស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

រដ្ឋបាលខេត្តក៏បានថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូដែលបានឆ្លៀតឱកាសបង្រៀនដល់សិស្សានុសិស្សបានរៀនបន្ត ទោះបីមិនបានសិក្សានៅក្នុងថ្នាក់ក៏ដោយ ក៏ពួកគាត់នៅតែបន្តសិក្សាបានដោយមិនបោះបង់ការសិក្សា៕


Khcct banner

អត្ថបទទាក់ទង