ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២ មីនានេះ បានថ្លែងថា ក្រសួងសុខាភិបាលបានបំពេញការងារដោយតម្លាភាពជាមួយដៃគូពាក់ព័ន្ធក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ឬ COVID-19។នេះជាការអះអាងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នាសន្និសីទសារព័ត៌មាន។
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលគ្មានហេតុផលអ្វីដែលត្រូវលាក់លៀមជាមួយនឹងប្រជាពលរដ្ឋអំពីវីរុសកូរ៉ូណានោះទេ ហើយក្រសួងបានបំពេញការងារប្រកបដោយភាពទទួលខុសត្រូវនៅចំពោះមុខរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូលដោយតម្លាភាព។