ភ្នំពេញ៖ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ មានជំនឿយ៉ាងមុតមាំថា រដ្ឋាភិបាល ក្រសួងការពារប្រទេស និងប្រជាជន ចិន នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ និង ហើយកម្ពុជាប្ដេជ្ញា ក្នុងការចូលរួមគ្រប់សកម្មភាពទប់ស្កាត់ជម្ងឺឆ្លងករណី COVID-19 ជាមួយមិត្តចិនគ្រប់លទ្ធភាព និងសមត្ថភាពខ្លួន។ការថ្លែងរបស់សម្តេច ទៀ បាញ់ ធ្វើឡើងក្នុងពេលដែលសម្តេចបាននាំយក សម្ភារៈការពារទប់ស្កាត់វីរុសកូរ៉ូណា COVID-19ប្រគល់ដល់ស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញ។
បើតាមសម្តេច ទៀ បាញ់ ការប្រគល់សម្ភារៈការពារទប់ស្កាត់វីរុសកូរ៉ូណាCOVID-19 ដល់ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិត្យចិន សំដៅចូលរួមចាត់វិធានការណ៍ដ៏ម៉ឺងម៉ាត់ ដោះស្រាយជម្ងឺឆ្លង COVID-19 ទប់ស្កាត់ការរីករាលដាលជម្ងឺ និងការការពារសន្តិសុខ សុខភាពជូនប្រជាជនចិន។
សម្រាប់សម្តេច បើទោះបីជាជំនួយនេះ មានតិចតួចក៏ដោយ ប៉ុន្តែស្មារតីប្រកបដោយសណ្ដានចិត្ត ដ៏សប្បុរសធម៌របស់នាយទាហាន នាយទាហានរង និងពលទាហានក្រសួងការពារជាតិកម្ពុជា និងបង្ហាញកាន់តែច្បាស់ថា កម្ពុជាមិនមែនជាប្រទសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយជាមួយទឹកចិត្តសណ្ដោប្រណីចំពោះមិត្តភក្ត្រ តាមពាក្យស្លោក ចេះជួយគ្នាក្នុងគ្រាលំបាក ស្គាល់មិត្តល្អក្នុងពេលលំបាក។