681 ezgif.com resize
Swift cc time

កម្មកររោងចក្រនៅកម្ពុជាអាច«ទទួលប្រាក់ខែ៣០០ដុល្លារ»ក្នុងមួយខែបូកជាមួយអត្ថប្រយោជន៍នានា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអំពាវនាវពលករខ្មែរនៅក្នុងប្រទេសថៃមកធ្វើការនៅប្រទេសកម្ពុជាវិញ ព្រោះថាពលករនឹងទទួលបានផលប្រយោជន៍ពីការធ្វើការនៅប្រទេសកម្ពុជាច្រើនជាងការធ្វើការនៅប្រទេសថៃ។លោកថា កម្មករោងចក្រនៅកម្ពុជាទទួលប្រាក់ឈ្នួលអប្បបរមាបូកជាមួយនឹងអត្ថប្រយោជន៍ និងការថែមម៉ោងផ្សេងៗ គឺអាចទទួលបាន ៣០០ដុល្លារក្នុងមួយខែ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅកាន់បងប្អូនពលករខ្មែរ ដែលកំពុងនៅប្រទេសថៃថា ត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញ។ការអំពាវនាវនេះដោយហេតុថា នៅកម្ពុជា មិនខ្វះការងារជូនបងប្អូនធ្វើនោះទេ ហើយ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនទទួលស្វាគមន៍បងប្អូន ហើយព្រមទាំងមានការងារសមរម្យសម្រាប់ជូន។

បើតាមលោក ហេង សួរ កម្មករធ្វើការនៅរោងចក្រក្នុងប្រទេសកម្ពុជា ទទួលប្រាក់ឈ្នួលអប្បបរមាបូកជាមួយនឹងអត្ថប្រយោជន៍ និងការថែមម៉ោងផ្សេងៗ គឺអាចទទួលបាន ៣០០ដុល្លារក្នុងមួយខែ។ ក្រៅពីប្រាក់ឈ្នួលប្រចាំខែ កម្មករក៏ទទួលបានប័ណ្ណ ប.ស.ស.​ ដែលជួយទំនុកបម្រុងបងប្អូនកម្មករលើការថែទាំសុខភាពទាំងពេលកំពុងធ្វើការ និងពេលចូលនិវត្តន៍។​ ជាមួយគ្នានេះ តាមរយៈ ប.ស.ស. បងប្អូនកម្មករ នឹងទទួលបានប្រាក់សោធននិវត្តន៍ផងដែរ។

លោកថ្លែងថា «ក្រៅពីអ្វីជាផលប្រយោជន៍ ជាថវិកា ជាបៀវត្សនេះ គឺបងប្អូនយើងធ្វើការនៅកម្ពុជាយើង គឺបងប្អូនបានប័ណ្ណ ប.ស.ស. »។ប័ណ្ណ ប.ស.ស. នេះ​ មានតម្លៃទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ពេលបងប្អូនធ្វើការ ចៃដន្យមានគ្រោះថ្នាក់ បងប្អូនមិនចាំបាច់ចេញថវិកាពីហោប៉ៅរបស់បងប្អូននោះទេ គឺក្រុមហ៊ុន និង ប.ស.ស. ជាអ្នកចេញថ្លៃព្យាបាលរបស់បងប្អូនដោយមិនគិតថ្លៃ ហើយពេលកំពុងព្យាបាល ក៏ទទួលបាននូវប្រាក់បៀវត្សដែរ។ ពេលបងប្អូនឈឺ ​ប.ស.ស. នឹង​ចេញថ្លៃព្យាបាលរបស់បងប្អូន ហើយពេលកំពុងព្យាបាល ក៏ទទួលបានប្រាក់បៀវត្សដូចគ្នា។នេះជាការបន្ថែមពីលោក ហេង សួរ។

លោកថា ពលករខ្មែរអាចធ្វើការនៅប្រទេសគេបាន នៅពេលមានអាយុក្មេង។ តែពេលដល់វ័យចំណាស់ និងត្រូវត្រឡប់មកប្រទេសកំណើវិញ ការចំណាយលើការថែទាំសុខភាព និងរស់នៅប្រចាំថ្ងៃជាបន្ទុកផ្ទាល់របស់ពលករ។ តែបើធ្វើការនៅប្រទេសកម្ពុជា ពលករខ្មែរ អាចមានទាំងថ្លៃឈ្នួលការងារ មានទាំងការមើលថែទាំសុខភាពដោយឥតគិតថ្លៃ និងមានទាំងប្រាក់សោធននិវត្តន៍នៅវ័យចំណាស់។

យោងតាមរបាយការណ៍ពីក្រសួងការងារ មានពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជា ខណៈដែលពលករជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើតាមបណ្តាលរោងចក្រសហគ្រាសទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា។ កម្ពុជាមានការងារចម្រុះសម្រាប់បងប្អូនពលករជាង២៥ម៉ឺននាក់។ ក្នុងនោះ​ មានផ្នែកឧស្សាហកម្មប្រមាណ២២ម៉ឺនជាងកន្លែង ផ្នែកកសិកម្មប្រមាណ២ម៉ឺនជាងកន្លែង និង ផ្នែកសេវាកម្មមានប្រមាណ៥ពាន់ជាងកន្លែង៕

Khcct banner

អត្ថបទទាក់ទង