
ភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ២០២០នេះ គឺជាខួបគម្រប់៦៧ឆ្នាំគត់ ដែលប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូណ៌ពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជបូនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នៅទីក្រុងភ្នំពេញ ពិធីត្រូវបានប្រារព្ធធ្វើជាផ្លូវការនៅឯវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា រួមនឹងប្រជាពលរដ្ឋ។ តែបុណ្យឯករាជ្យជាតិឆ្នាំនេះ ប្រារព្ធឡើងមិនមានវត្តមានចូលរួមរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះទេ ដោយសម្តេចជាប់ធ្វើចត្តាឡីស័ក។
០៩ វិចិ្ឆកា ១៩៥៣ - ០៩ វិចិ្ឆកា ២០២០ គឺមានរយៈពេល៦៧ឆ្នាំហើយដែលកម្ពុជា បានទទួលឯករាជ្យពេញបរិបូណ៌ពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជបូនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដូចរាល់ឆ្នាំដែរ ទិវាបុណ្យឯករាជ្យជាតិកម្ពុជាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងដោយមានការចូលរួមពីសមាជិក និងថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវិមានឯករាជ្យ។ប៉ុន្តែបុណ្យឯករាជ្យជាតិឆ្នាំនេះ ប្រារព្ធឡើងមិនមានវត្តមានចូលរួមរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះទេ ដោយសម្តេចជាប់ធ្វើចត្តាឡីស័ក។
តែយ៉ាងណាសម្តេច បានផ្ញើរសារផ្ញើរសារអបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។»
សម្ដេចតេជោបន្តថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
គួរបញ្ជាក់ថា ថ្ងៃ ៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីត ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕



