681 ezgif.com resize
Swift cc time

ខេត្តព្រះសីហនុមាន«រោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងសេវាកម្ម»៣៨២៥មានបុគ្គលិក១២៧ ៤០០នាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុងព្រះសីហនុ ។រូបភាព ដោយ ផាត ច័ន្ទណា

ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី ២៦ មីនានេះ នៅក្នុងខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងសេវាកម្មសរុបចំនួន ៣ ៨២៥ ទីតាំង មានបុគ្គលិក កម្មករ-និយោជិតប្រមាណ ១២៧ ៤០០នាក់ ក្នុងនោះមានគម្រោងវិនិយោគចំនួន ២៩០ មានទុនវិនិយោគប្រមាណ ២ ៨៥០ លានដុល្លារ បច្ចុប្បន្នមានរោងចក្រកំពុងដំណើរការចំនួន ១៨១ មានបុគ្គលិក កម្មករ-និយោជិតប្រមាណ ៥០ ៥០០ នាក់ ដែលទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ ជាង ១៦,៥ លានដុល្លារអាមេរិក ក្នុងមួយខែៗ។នេះបើយោងតាមរបាយការណ៍របស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ទទួលបានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូរំដោះទឹកភ្លៀង ស្ថានីយបូមទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានទុកដាក់សំរាមស្តង់ដារ ការដាំដើមឈើលម្អតាមដងវិថីនានា ការរៀបចំផ្លូវថ្មើរជើង ទីលានតេជោ រួមទាំងរូបបដិមានៅតាមរង្វង់មូលធំៗរួមមាន៖ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក រង្វង់មូលព្រះឧមា-មហេសូរ រង្វង់មូលព្រះថោង-នាងនាគ និងស្លាកអក្សរ «ខ្មែរធ្វើបាន» បង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិ ដែលបញ្ជាក់ថា ខ្មែរពិតជាមានសមត្ថភាពធ្វើបាន។

ជាមួយគ្នានោះ ក្នុងខេត្ត មានអគារខ្ពស់ៗ សណ្ឋាគារ តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវដែក កំពង់ផែសមុទ្រទឹកជ្រៅដែលរាជរដ្ឋាភិបាល បាននឹងកំពុងអភិវឌ្ឍសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលអនុញ្ញាតឱ្យកំពង់ផែរបស់កម្ពុជាមានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញធំៗលើពិភពលោកអាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។ 

ទាក់ទងនឹងការវិនិយោគលោក ម៉ាង ស៊ីណេត អះអាងថា បច្ចុប្បន្នខេត្តព្រះសីហនុ មានគម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ក្នុងនោះ ៥ កំពុងដំណើរការ ២ កំពុងស្ថិតនៅក្នុងដំណើរការសាងសង់ និង ៥ ទៀតមិនទាន់មានសកម្មភាព។ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ហើយសម្រេចបន្តដល់ដំណាច់ឆ្នាំ២០២៥ គិតមកដល់ម៉ោងនេះ ក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង៕

Khcct banner

អត្ថបទទាក់ទង