Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងកសិកម្ម ចាត់ទុក«ថ្លៃជ្រូករស់»ក្នុងរង្វង់១មុឺនរៀលគឺជាថ្លៃសមរម្យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី ២៥ មីនានេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។សេចក្តីបញ្ជាក់នេះ គឺធ្វើឡើងក្រោយពីក្រុមអាជីវករលក់សាច់ជ្រូកតាមផ្សារនានាក្នុងរាជធានីភ្នំពេញ សម្តែងក្តីបារម្ភ ការបន្តឡើងថ្លៃជ្រូករស់ពី ១១២០០៛ ក្នុង ១គីឡូក្រាម ដែលពីមុន លក់ក្នុងតំលៃ តែ៩០០០ ៛ ក្នុង១គីឡូ និងជាពិសេស ការលក់តំលៃផ្តាច់មុខរបស់ក្រុមហ៊ុនចិញ្ចឹមមកពីក្រៅប្រទេស។

យោងតាមសេចក្តីបំភ្លឺដែលសារព័ត៌មាន ស៊ីស៊ីថាមស៍ ទទួលបាន លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម  បានពន្យល់ថា ក្រសួងកសិកម្ម តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និង ទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះ។ បច្ចុប្បន្ននេះ ថ្លៃជ្រូករស់ មានការកើនឡើងប្រសើរជាងមុន សម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ។

បើតាមលោក ឃឹម ហ្វីណង់ថ្លៃ«ជ្រូករស់»ក្នុងរង្វង់១ម៉ឺនរៀល គឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះ។

លោក ឃឹម ហ្វីណង់ ថ្លែងថា "កន្លងមក យើងបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ។ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា។"

គួរបញ្ជាក់ថា សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា កាលពីថ្ងៃអាទិត្យទី ២៣ ខែមិនា បានបើកការប្រជុំ ដោយមានវត្តមានអ្នកចូលរួមប្រមាណ ៣០០នាក់ ដែលសុទ្ធតែ ជាសមាជិក សមាគម អាជីវករលក់សាច់ជ្រូក ពិឃាតជ្រូកព្រមទាំងកម្មករ សម្តែងក្តីបារម្ភចំពោះក្រុមហ៊ុនលក់ជ្រូករស់ ចេះតែតំឡើងថ្លៃរហូត គិតមកត្រឹមថ្ងៃនេះជ្រូករស់ មានតំលៃរហូតដល់ ១១២០០៛ ក្នុង ១គីឡូក្រាម ដែលពីមុន លក់ក្នុងតំលៃ តែ៩០០០ ៛ ក្នុង ១គីឡូ ។

ក្រៅពីនេះ ក្រុមហ៊ុនដែលផលិតជ្រូកទាំងនោះគេ បានសហការគ្នាលក់ក្នុងតំលៃតែមួយ ហេតុនេះអាជីវករទាំងអស់គ្មានជំរើសទេក្រៅពីត្រូវតែទទួលយក និង បញ្ហាប្រឈមរបស់អាជីវករមួយទៀត គឺក្រុមហ៊ុនវិនិយោគមួយចំនួន បានកាប់ជ្រូកយកទៅលក់ផ្ទាល់ក្នងទីផ្សារ ដណ្តើមម៉ូយ ពីអាជីវករ ក្នងពេលដែលអាជីវករទិញជ្រូកពីក្រុមហ៊ុនមកកាប់លក់រាល់ថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង