Cctime 6monthsfree desktop
Cc times  web banner kh (2)

បក្សកុម្មុយនិស្តចិនបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំនិងជំរុញដល់ទំនើបកម្មគ្រប់វិស័យ

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ក្រុងប៉េកាំងៈ គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) កាលពីថ្ងៃច័ន្ទបានបញ្ចប់សម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួនដោយអំពាវនាវឱ្យសមាជិក CPPCC ធ្វើការរួមចំណែកថ្មី និងធំជាងជាងមុនក្នុងការជំរុញទំនើបកម្មរបស់ចិន។ ប្រធានាធិបតីចិន Xi Jinping និងមេដឹកនាំផ្សេងទៀតរួមមាន Li Qiang, Cai Qi, Ding Xuexiang, Li Xi និង Han Zheng បានចូលរួមកិច្ចប្រជុំបិទសម័យប្រជុំលើកទី ៣នៃគណៈកម្មាធិការជាតិ CPPCC លើកទី ១៤ នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង។

បើតាមលោក Wang Huning ប្រធានគណៈកម្មាធិការជាតិ CPPCC បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។លោក Wang បានចាត់ទុកសម័យប្រជុំបានបង្ហាញពីភាពខ្លាំងខាងនយោបាយរបស់ បក្សកុម្មុយនិស្តចិន និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនទាំងមូលនៅក្នុងប្រទេសចិន។ លោក Wang បានបន្ថែមទៀតថា សមាជិក CPPCC បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងការតាំងចិត្ត និងទំនុកចិត្តបន្ថែមទៀតរបស់ពួកគេក្នុងការសម្រេចបាននូវភាពជោគជ័យកាន់តែខ្លាំងនៅក្នុងសង្គមនិយមជាមួយនឹងចរិតលក្ខណៈរបស់ចិនក្នុងយុគសម័យថ្មី។

លោក Wang បានជំរុញឱ្យ បក្សកុម្មុយនិស្តចិន បំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងជាអង្គការរណសិរ្សរួបរួមស្នេហាជាតិដើម្បីរួមគ្នាជំរុញទំនើបកម្មគ្រប់វិស័យរបស់ប្រទេសចិន។លោក Wang បន្តទៀតថា CPPCC គួរតែបន្តពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់ការពិគ្រោះយោបល់នយោបាយ និងការចូលរួម ការពិភាក្សាអំពីកិច្ចការរដ្ឋ។លោកក៏បានជំរុញឲ្យសមាជិកគណបក្សកុម្មុយនិស្តចិនរួបរួមគ្នានិងខិតខំឲ្យបានច្រើនទៀតដើម្បីជំរុញការលើកកម្ពស់ជាតិតាមរយៈមាគ៌ាចិនឆ្ពោះទៅទំនើបកម្ម។

គួរបញ្ជាក់ថាកិច្ចប្រជុំកាលពីថ្ងៃចន្ទបានអនុម័តលើឯកសារចំនួនបួន៖ ដំណោះស្រាយលើរបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ បក្សកុម្មុយនិស្តចិន ដំណោះស្រាយលើរបាយការណ៍អំពីរបៀបដែលសំណើរបស់សមាជិក បក្សកុម្មុយនិស្តចិន ត្រូវបានដោះស្រាយតាំងពីសម័យប្រជុំប្រចាំឆ្នាំមុន របាយការណ៍ស្តីពីការពិនិត្យសំណើថ្មី និងដំណោះស្រាយនយោបាយក្នុងសម័យប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិ បក្សកុម្មុយនិស្តចិន លើកទី១៤៕ 

លោក Wang Huning ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ជាអធិបតីក្នុងកិច្ចប្រជុំបិទសម័យប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិ CPPCC លើកទី១៤ នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ [ស៊ីនហួ/Li Xueren]


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង