Swift cc time

ចិន ត្រៀមបើក«វគ្គពិសេស»ដល់សិស្សហុងកុង-ម៉ាកាវ បណ្ដុះភាពក្លាហានស្រាវជ្រាវលើលំហ

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហុងកុង៖ ចិនប្រកាសបើកថ្នាក់រៀនអវកាស «ធានកុង» (Tiangong Class) ជាវគ្គពិសេស សម្រាប់តំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ។ កម្មវិធីនេះ គឺជាសកម្មភាពអប់រំវិទ្យាសាស្ត្រអវកាសដ៏មានតម្លៃ អនុញ្ញាតឱ្យសិស្សានុសិស្សចិនទស្សនាការពិសោធន៍វិទ្យាសាស្ត្រផ្ទាល់ពីលំហអវកាស ក្នុងគោលបំណងបង្កើនចំណេះដឹង និងជំរុញចំណង់ចំណូលចិត្តក្នុងការសិក្សាវិស័យនេះ។

តាមរយៈកម្មវិធីនេះសិស្សានុសិស្សចិន ជាយុវជន ក៏អាចរៀនសូត្រពី អាកាសយានិកទាំងបីរូបនៃបេសកកម្ម Shenzhou-23 ដែលកំពុងបំពេញបេសកកម្ម នៅលើស្ថានីយអវកាសធានកុង (Tiangong Space Station) ដើម្បីកសាងក្តីសុបិន បណ្តុះស្មារតីក្លាហានក្នុងការរុករក ព្រមទាំងពង្រឹងស្មារតីស្នេហាជាតិ និងអត្តសញ្ញាណជាតិ។

ក្រុមអាកាសយានិកនៃបេសកកម្ម Shenzhou 23 ទៅកាន់ស្ថានីយអវកាសធានកុង (Tiangong)។ (ពីឆ្វេងទៅស្តាំ)  1. Lai Ka-ying 2.Zhu Yangzhu 3. Zhang Zhiyuan។

ថ្នាក់រៀន «ធានកុង» នេះ ត្រូវបានសហការរៀបចំឡើងដោយរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសម៉ាកាវ និង ទីភ្នាក់ងារអវកាសមនុស្សចិន (China Manned Space Agency) ដោយមានការបង្រៀនណែនាំពីអ្នកជំនាញ ការពិសោធន៍ក្នុងគន្លងតារាវិថី និងកិច្ចពិភាក្សាដេញដោលរវាងសិស្សានុសិស្ស។

កម្មវិធីនេះ មិនត្រឹមតែជាវេទិកាស្រាវជ្រាវដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាធនធានអប់រំដ៏មានតម្លៃ សម្រាប់យុវជនក្នុងការសិក្សាបច្ចេកវិទ្យាទំនើប រុករកការមិនស្គាល់ និង ស្វែងយល់ស៊ីជម្រៅពីសមិទ្ធផលអភិវឌ្ឍន៍អវកាសរបស់ប្រទេសចិន៕

Khcct banner

អត្ថបទទាក់ទង