Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងបរិស្ថាន មានគម្រោងសិក្សាស៊ីជម្រៅលើសំណាកផូស៊ីល នៅតំបន់ការពារធម្មជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងដៃគូសហការមានគម្រោងសិក្សាស្រាវជ្រាវលើសំណាកផូស៊ីល  ដែលបានរកឃើញនៅតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្ត ខេត្តកំពត និងកោះកុង។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូងនៃកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវ និងប្រមូលសំណាកគំរូក្នុង ខេត្តកោះកុង និងខេត្តកំពត។ នេះបើតាមលោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានលើកឡើង ក្នុងកិច្ចប្រជុំ នៅថ្ងៃទី ២៨ ខែកុម្ភៈនេះ។

ក្រសួងបរិស្ថាន បានចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះ បានរកឃើញស្ថានីយផូស៊ីល ចំនួន៦៧ស្ថានីយ រួមមាន៖ ផូស៊ីលសត្វសមុទ្រចំនួន៤៦ ផូស៊ីលសត្វទឹកសាបចំនួន២ ផូស៊ីលឈើចំនួន១៤ ផូស៊ីលស្លឹកឈើចំនួន១ ផូស៊ីលឆ្អឹងដាយណូស័រចំនួន១(រកឃើញដំបូងនៅកម្ពុជា) និងផូស៊ីលដានជើងសត្វចំនួន៣ ដែលផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី(៣៥៩-២លានឆ្នាំ) ស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តប៉ៃលិន និងខេត្តកំពត។

អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបញ្ជាក់ថា ចាប់ពីនៅឆ្នាំ២០១៩ ដល់២០២០ បានធ្វើកំណាយផូស៊ីលឈើ(នៅដែនជម្រកសត្វព្រៃលំផាត់) ខេត្តរតនគិរី។ នៅឆ្នាំ២០២២ បានធ្វើកំណាយផូស៊ីលឆ្អឹងដាយណូស័យ(នៅដែនជម្រកសត្វព្រៃតាតៃ) ខេត្តកោះកុង(រកឃើញលើកដំបូង)នៅប្រទេសកម្ពុជា។ រីឯឆ្នាំ២០២១ ដល់២០២៣ បានធ្វើកំណាយផូស៊ីលសត្វសមុទ្រ(តំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់) ខេត្តបន្ទាយមានជ័យ និង ឆ្នាំ២០២៤ បានផូស៊ីលឈើថ្ម(នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ខេត្តព្រះវិហារ ជាលទ្ធផលបានជីកដី(ជម្រៅ១,៥ម៉ែត្រ ទទឹង២ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ) រកឃើញផូស៊ីលឈើប្រវែង៣,៥ម៉ែត្រ និងបំណែកមែកឈើជាច្រើនក្លាយជាធ្យូងដែលកប់ក្នុងស្រទាប់ថ្មភក់៕



Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង