ចិន៖ សត្វស្វា Eastern Black Crested Gibbon គឺជាប្រភេទសត្វស្វាជិតផុតពូជ និង កំពុងប្រឈមមុខការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។នៅលើពិភពលោក មានចំនួនសត្វស្វា Eastern Black Crested Gibbon តែជាង៧០ក្បាលប៉ុណ្ណោះ ទើបធ្វើឱ្យសត្វស្វាប្រភេទនេះក្លាយជាពូជសត្វមានតម្លៃមិនអាចកាត់ថ្លៃបាន។
នៅឆ្នាំ ២០២៤ ប្រទេសចិន បានកត់ត្រាការរកឃើញកូនសត្វស្វា Eastern Black Crested Gibbon ៣ ក្បាលថ្មី។ ដោយសារតែសត្វប្រភេទនេះ មានលក្ខណៈពិសេសមួយ បីឆ្នាំទើបកើតកូនម្តង ការរកឃើញបន្ថែមកូនស្វាថ្មីនេះ បានរួមចំណែកយ៉ាងសំខាន់សម្រាប់កិច្ចការពារ និងអភិរក្សប្រភេទសត្វដ៏មានតម្លៃនេះ។
ជម្រកនៃសត្វស្វានេះ ស្ថិតនៅតំបន់ព្រំដែនរវាងប្រទេសចិន និង វៀតណាម។ នៅក្នុងព្រៃកាស្ទ័រ មនុស្សស្ទើរតែមិនអាចចូលទៅដល់ វាដូចជាកោះមួយដាច់ពីគេ។ដើម្បីស្គាល់ពីជម្រកចុងក្រោយនៃសត្វស្វា Eastern Black Crested Gibbon សូមទស្សនាវីដេអូខាងក្រោម ផ្តល់ដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី https://global.epub360.net/v2/manage/book/mw3u4j/