Cctime 6monthsfree desktop
Cc times  web banner kh (2)

ទេសចរណ៍«បាញ់ទឹកតាមភ្លេងអមដោយភ្លើងគ្រប់ពណ៌ថ្មី»ត្រៀមលេចជារូបរាងនៅខេត្តកំពត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ រដ្ឋបាលខេត្តកំពត បាននឹងកំពុងរៀបចំនូវសមិទ្ធផលថ្មីមួយទៀតគឺ ទេសចរណ៍«បាញ់ទឹកតាមភ្លេង អមដោយភ្លើងគ្រប់ពណ៌ថ្មី»ដែលនឹងលេចជារូបរាងឆាប់ៗនេះ ក្នុងទឹកដីនៃខេត្តកំពត។នេះបើតាមការឱ្យដឹងពីមន្ត្រីនៃរដ្ឋបាលខេត្តកំពត ប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ នៅថ្ងៃនេះ។

យោងតាមរដ្ឋបាលខេត្តកំពត បានរាយការណ៍ថា សមិទ្ធផលទេសចរណ៍ថ្មីនឹងរៀបចំធ្វើការតម្លើងរួចរាល់ ហើយមានរបៀបនៃការលេងតាមចង្វាក់ភ្លេងជាច្រើនក្បាច់បន្ថែមទៀត តែត្រូវការប្រើរយៈពេលយូរ ហើយទុកពេលដែលតម្លើងរួចបងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចអាចមកមើលដោយផ្ទាល់បាន។

ជាមួយគ្នានោះប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋានក្នុងខេត្តកំពត បានសំដែងការត្រេកអរ ដើម្បីរៀបចំខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍ ខិតខំពង្រីក កែច្នៃតំបន់ទេសចរណ៍ដែលមានស្រាប់ អភិវឌ្ឍន៍បន្ថែមថ្មី ដោយធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តកាន់តែច្រើន ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋបាលខេត្ត កំពុងខិតខំដុតដៃដុតជើង ក្នុងការសម្រេចគម្រោងពង្រីកសួនកម្សាន្តត្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ ជំរុញឲ្យក្រុមការងារស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ និង ស្ពាន់ថ្មីត្រូវចាប់ផ្តើមរៀបចំកែលម្អឲ្យបានស្អាត រៀបចំនាឡិកាយក្យ បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង