681 ezgif.com resize
Swift cc time

ពលរដ្ឋចិនដល់រដូវ«នេសាទត្រីលើផ្ទៃទឹកកក»ដែលជាទំនៀមពីបុរាណ

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ប្រជាអ្នកនេសាទនៃប្រជាជនចិន នៅតំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ (Xinjiang Uygur) 

ចិន៖ ប្រជាអ្នកនេសាទនៃប្រជាជនចិន នៅតំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ (Xinjiang Uygur) ភាគពាយព្យនៃប្រទេសចិន បាននឹងកំពុងរីករាយពីការប្រមូលទិន្នផលត្រីនារដូវនេសាទលើផ្ទៃទឹកកក ដែលទំនៀមទំលាប់តាំងពីបុរាណរបស់ប្រជាពលរដ្ឋប្រចាំតំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ។ចំពោះត្រីដែលរកបាន នឹងបញ្ជូនចូលរោងចក្រកែច្នៃ ដើម្បីលក់ទៅទីផ្សារក្នុងប្រទេសចិន។

យោងតាមការចុះផ្សាយដោយបណ្តាញព័ត៌មានរដ្ឋចិន CCTV បានរាយការណ៍ពីសកម្មភាពយ៉ាងមមាញឹករបស់ប្រជានេសាទជាជនជាតិចិន នៅតំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ នៅរដូវប្រមូលផលប្រចាំឆ្នាំ ក្នុងបឹកដ៏ធំមួយកន្លែង នៅតំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ (Xinjiang Uygur) ភាគពាយព្យនៃប្រទេសចិន។ការប្រមូលផលត្រីទឹកកកនេះ ត្រូវបានរាយការណ៍ថា គឺមានជាច្រើនសតវត្សមកហើយសម្រាប់តំបន់នេះ។

អ្នកនេសាទ និងស្ត្រី រស់នៅបានរក្សាទំនៀមទម្លាប់នៃការនេសាទទឹកកក ពោលគឺការខួងរន្ធដោយដៃតាមរយៈទឹកកកក្រាស់ និងទម្លាក់អួនចូលទៅក្នុងទឹក ដើម្បីចាប់ត្រី ដោយពេលខ្វះអាចចាប់ត្រីបាន៥០០ ទៅ ៦០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយថ្ងៃរកបានតិចតួចបំផុតអាចពី ១០០ ទៅ ២០០ គីឡូក្រាមក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា តាមទម្លាប់ចាប់ពីខែមករា ដល់ខែមីនា ជារៀងរាល់ឆ្នាំ គឺជារដូវនេសាទដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ នៅតំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ (Xinjiang Uygur) ហើយ ត្រីដែលទើបចាប់បានថ្មីៗជាធម្មតាត្រូវបានបញ្ជូនទៅក្រុមហ៊ុនវារីវប្បកម្មក្នុងស្រុកសម្រាប់តម្រៀបអាំង កែច្នៃទៅជាត្រីងៀតតូចៗ ហើយលក់ទៅតំបន់ផ្សេងៗនៃប្រទេសចិន។ ចំពោះបឹងដែលនេសាទ អាជ្ញាធរមូលដ្ឋាន បានដាក់បម្រាមនេសាទតាមពេលវេលាដែលបានកំណត់ ហើយបានផ្សព្វផ្សាយគំរូថ្មីនៃការចិញ្ចឹមត្រីបែបអេកូឡូស៊ី ដែលជាការការពារធនធានជលផលនៅបឹងប្រកបដោយប្រសិទ្ធភាព៕

Khcct banner

អត្ថបទទាក់ទង